Wednesday, May 30, 2018

ទឹកឃ្មុំ​ដែល​អន់​គុណភាព គឺជា​ទឹកឃ្មុំ​ដែល​មាន​លាយ​បន្ថែម​ជាតិ​ផ្អែម ដូចជា ស្ករ Sacchrose, Glucose, Dextrose, Mola-sses, Invert sugar, ម្សៅ​លម្អង​ឃ្មុំ ជាដើម ។​
​មនុស្ស​ភាគច្រើន ច្រើន​សម្គាល់ និង​យល់ច្រឡំ​ថា ទឹកឃ្មុំ​ដែល​ឡើង​ក្រាម​ខាងក្រោម​បាត​ដប គឺជា​ទឹកឃ្មុំ​ក្លែងក្លាយ តែ​ការពិត ទឹកឃ្មុំ​ដែល​សុទ្ធ និង​ខាប់​ល្អ គឺជា​សូលុយស្យុង​ដែល​ងាយ​នឹង​ឡើង​ក្រាម នៅពេល​យើង​ទុកដាក់​ក្នុង​លក្ខខណ្ឌ ត្រជាក់​ដូចជា​ក្នុង​ទូរ​ទឹកកក​ជាដើម ។​
​ការទិញ​ឃ្មុំ​ទាំង​ផ្លិត ឬ​ទិញ​ទាំង​សម្បុក ត្រូវបាន​គេ​ជឿជាក់ថា គេ​នឹង​បាន​ទឹកឃ្មុំ​មាន​គុណភាព​ល្អ​១០០% ប៉ុន្តែ​ការពិត ចំពោះ​ឃ្មុំ​ដែល​រស់នៅ​ក្បែរៗ​ទី​ដែល​មាន​ប្រភព​ទឹកត្នោត ទឹក​ស្ករ ឬ​ទឹកអំពៅ នោះ​ឃ្មុំ​នឹង​ទៅ​ក្រេប​ប្រភព​ស្ករ​ទាំងនោះ​មក​សម្បុក ហើយ​ឃ្មុំ​មិនទាន់​បាន​ចម្រាញ់​ប្រភេទ​ស្ករ​ទាំងនោះ ឱ្យ​ក្លាយជា​ទឹកឃ្មុំ​ឆ្អិន​ល្អ (​បម្លែង​ស្ករ​) តែ​យើង​យក​ទឹក​វា​មក​ប្រើប្រាស់ បណ្តាល​ឱ្យ​ទឹកឃ្មុំ​នោះ ក៏​ជា​ទឹកឃ្មុំ​អន់​គុណភាព​ដែរ ។​
​ដើម្បី​សម្គាល់​បាន​ថា ជា​ទឹកឃ្មុំ​សុទ្ធ ឬ​មិន​សុទ្ធ យើង​អាច​សម្គាល់ ដោយ​វិធីសាស្ត្រ​ងាយៗ​ដូចជា ៖
១. ដាក់​ដប​ទឹកឃ្មុំ​ចូល​ទូរ​ទឹកកក (​នៅ​ទីតាំង​កក​) បើ​ក្នុង​២៤​ម៉ោង ទឹក​ឃ្មុំ​មិន​កក​រឹង​ទេ ទឹក​ឃ្មុំ​នោះ គឺជា​ទឹកឃ្មុំ​សុទ្ធ ។​
២. ចាក់​ទឹកឃ្មុំ​ចូល​កែវ​ទឹក បើ​ឃើញ​ទឹកឃ្មុំ​ធ្លាក់ចុះ​ដល់​បាត​កែវ ដោយ​មិន​សូវ​មាន​រលាយ​ចូល​ទឹក នោះ​ជា​ប្រភេទ​ទឹកឃ្មុំ​សុទ្ធ ព្រោះ​ទឹកឃ្មុំ​សុទ្ធ​ល្អ មាន​ភាព​ស្អិត ។​
៣. ផ្កាប់​ដប​ទឹកឃ្មុំ​ចុះក្រោម បើ​ឃើញ​ទឹកឃ្មុំ​មាន​ស្អិត ជាប់​បាត​ដប​ច្រើន គឺជា​ទឹកឃ្មុំ​សុទ្ធ​ខាប់​ល្អ ។​
៤. លាប​ទឹកឃ្មុំ​ចូល​ភ្នែក បើ​ទឹកឃ្មុំ​សុទ្ធ នោះ​នឹង​បណ្តាល​ឱ្យ​ភ្នែក​ផ្សា និង​ចេញ​ទឹកភ្នែក ។​
៥. ទឹកឃ្មុំ​បរិមាណ​ច្រើន សត្វ​ស្រមោច​មិន​ហ៊ាន​មក​ក្បែរ​ឡើយ ។​
៦. សត្វ​ឆ្កែ​ចូលចិត្ត​លិទ្ធ​ទឹក​ស្ករ តែ​ឆ្កែ​មិន​លិទ្ធ​ទឹកឃ្មុំ​ឡើយ ។​
​វិធី​ទាំង​អម្បាលម៉ាន​ខាងលើនេះ មិន​មាន​ភាព​សុ​ក្រិត​១០០%​ទេ ចំពោះ​ទឹកឃ្មុំ​ក្លែងក្លាយ​កម្រិត​បច្ចេកទេស​ខ្ពស់ តែ​ជា​ទូទៅ​យើង​អាច​ទទួលយកបាន ។ ចំពោះ​វិធី​ដទៃទៀត គឺ​ការ​ជ្រលក់​ស្លឹក​ខ្ទឹម​ចូល​ទឹកឃ្មុំ ការបន្តក់​ទឹកឃ្មុំ​លើ​ក្រដាស ការ​ជ្រលក់​ក្បាល​ឈើគូស​ចូល​ក្នុង​ទឹកឃ្មុំ ការ​ជ្រលក់​អំបោះ​ទៀន​ចូល​ទឹកឃ្មុំ​រួច​ដុត ជាដើម សុទ្ធតែ​ជា​វិធី​ដែល​ធានាបាន​នូវ​ភាពត្រឹមត្រូវ​ទាប ៕
(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី​សៀវភៅ​បច្ចេកទេស​កសិកម្ម របស់​ក្រសួង​កសិកម្ម ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦)​
ទឹកឃ្មុំ ជា​សារធាតុ​រាវ​មាន​រសជាតិ​ផ្អែម ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ពពួកសត្វ​ឃ្មុំ​។ សត្វ​ឃ្មុំ ទៅ​ក្រេប​លំអងផ្កា​គ្រប់​ទីកន្លែង ដើម្បី​យក​មក​ផ្ទុក និង​ចិញ្ចឹម​កូន​ក្នុង​សំបុក​របស់​វា (​ផ្លិត​ឃ្មុំ​)​។ ទឹកឃ្មុំ ជា​របស់​ធម្មជាតិ ហើយ​មាន​សុវត្ថិភាព ក្នុងការ​ទទួលទាន ដរាបណា វា​គ្មាន​មេរោគ ឬ​ជាតិពុល ដោយសារ​កត្តា​បរិយាកាស ឬ​ផ្កា​មាន​ជាតិគីមី ពេល​ឃ្មុំ​ទៅ​ក្រេប​លំអងផ្កា​នោះ​។​
​រាងកាយ​ងាយ​ស្រួប​យក និង​ប្រើប្រាស់​ទឹកឃ្មុំ​។ វា​មាន​ជាតិ​ស្ករ ពី ៧០ ទៅ ៨០ ភាគរយ ក្រៅពីនេះ គឺជា​ទឹក សារធាតុ​រ៉ែ ប្រូតេអ៊ីន អាស៊ី​ត និង​សារធាតុ​ផ្សេងៗ​ទៀត​។ ទឹកឃ្មុំ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​សម្លាប់​មេរោគ​លើ​មុខរបួស ជំនួយ​ស្បែក ព្យាបាល​ក្រពះ និង​ពោះវៀន​។​ល​។​
​មាន​ការសិក្សា​ជា​ច្រើន ដែល​ទាក់ទង​ទៅ​នឹង​ទឹកឃ្មុំ ប៉ុន្តែ មិន​មាន​ការ​បញ្ជាក់​ច្បាស់ ១០០ ភាគរយ​នោះ​ទេ​។ យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​សារៈប្រយោជន៍​មួយចំនួន​នៃ​ទឹកឃ្មុំ ដែល​ត្រូវបាន​គេ​ចាត់​ចំណាត់ថ្នាក់ ពី​កម្រិត ១ ទៅ ៥ ដោយ​អ្នកជំនាញ​ផ្នែក​សុខភាព​។​
​កម្រិត​ទី ១ មាន​ភស្តុតាង​ច្បាស់លាស់​
​កម្រិត​ទី ២ មាន​ភស្តុ​ល្អ​គួរសម​
​កម្រិត​ទី ៣ ភស្តុតាង​មិនសូវ​ច្បាស់លាស់​
​កម្រិត​ទី ៤ មាន​ភស្តុតាង​គួរសម ថា​មិន​ត្រូវ​ប្រើ​ទឹកឃ្មុំ​ឡើយ (​ប៉ុន្តែ គ្មាន​បានការ​)
​កម្រិត​ទី ៥ មាន​ភស្តុតាង​ច្រើន ថា​មិន​ត្រូវ​ប្រើ​ទឹកឃ្មុំ​ឡើយ (​ប្រហែលជា​គ្មាន​បានការ​)

​កម្រិត​ទី ៣ ភស្តុតាង​មិនសូវ​ច្បាស់លាស់​
-​    ​ការ​រលាក ៖ ទឹកឃ្មុំ អាច​ព្យាបាល​ការ​រលាក និង​ការឆ្លង​មេរោគ​បាន​។​
-​    ​បំបាត់​ក្អក ៖ ទឹកឃ្មុំ ជា​ឱសថ​ធម្មជាតិ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ចំណាយ​លុយ​តិច​ទៀតផង​។​
-​    ​ជំងឺ​ទឹកនោម​ផ្អែម ៖ ទឹកឃ្មុំ ល្អ​សម្រាប់​ដំបៅ​រលួយ ដែល​បណ្តាល​មកពី ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។​
-​    ​លំ​ហាត់ប្រាណ ៖ ការសិក្សា​បង្ហាញថា ទឹកឃ្មុំ ផ្តល់​ថាមពល និង​ជួយ​ឲ្យ​អ្នកធ្វើការបាន​យូរ​។​
-​    ​ជំងឺ​ក្រពះ​ពោះវៀន ៖ វា​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​អ្នក​ឧស្សាហ៍​ឈឺក្រពះ​ពោះវៀន​។​
-​    ​ជំងឺ​មាត់​ធ្មេញ ៖ ទឹកឃ្មុំ អាច​ជួយ​ជម្រុះ និង​សម្អាត​ជាតិ​កំបោរ និង​មេរោគ​ក្នុង​មាត់​បាន​យ៉ាង​ល្អ​។​
-​    ​ជំងឺ​ឬ​ស​ដូង​បាត ៖ ទឹកឃ្មុំ អាច​កាត់បន្ថយ​ការ​រមាស់ ការឈឺចាប់ និង​ការ​ផលវិបាក​នានា ដែល​បណ្តាលមកពី​ជំងឺ​នេះ​។​
-​    ​ជំងឺ​លើស​សម្ពាធ​ឈាម ៖ វា​អាច​កាត់បន្ថយ និង​បញ្ចុះ​សម្ពាធ​ឈាម​បាន​មួយ​ចំនួន​ផងដែរ​។​
-​    ​កូឡេស​ស្តេ​រ៉ុល ៖ ការសិក្សា​មួយ​ចំនួន បានបង្ហាញ​ថា ទឹកឃ្មុំ អាច​បញ្ចុះ​កម្រិត​កូឡេស​ស្តេ​រ៉ុល​អាក្រក់ ដែល​បង្ក​ជា​បញ្ហា​នានា ចំពោះ​សុខភាព​។​
-​    ​កង្វះ​អាហារូបត្ថម្ភ ៖ ទឹកឃ្មុំ មាន​ផ្ទុក​សារធាតុចិញ្ចឹម និង​វីតាមីន​មួយចំនួន ដូច្នេះ អ្នក​ដែល​មាន​រាងកាយ​ស្គមស្គាំង និង​ឆាប់​អស់កម្លាំង អាច​ញ៉ាំ​វា​បាន តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​
-​    ​បង្កើន​ការចងចាំ ៖ អ្នក​ឧស្សាហ៍​ភ្លេច​ភ្លាំង អាច​ទទួល​ទាន​ទឹកឃ្មុំ ក្នុង​កម្រិត​មួយ​សមស្រប​បាន​។​
-​    ​ពង​បែក ឬ​ឈឺ​ក្នុង​មាត់ ៖ បញ្ហា​នេះ សម្រាប់​មនុស្ស​មួយចំនួន ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់​មែនទែន​។​
-​    ​ទម្លាក់​ប៉ា​រ៉ា​សិត ៖ មិន​មាន​ភស្តុ​ច្បាស់ អំពី​សារៈប្រយោជន៍​នេះ ប៉ុន្តែ វា​មាន​ផល​ល្អ សម្រាប់​មនុស្ស​មួយ​ភាគ​ធំ​ដែរ​។​
-​    ​រលាក​សួត ៖ មាន​ការសិក្សា​ខ្លះ​បញ្ជាក់ថា ទឹកឃ្មុំ អាច​ជួយ​ដល់​អ្នក ដែល​កំពុង​មាន​ជំងឺ​រលាក​សួត​។​
-​    ​រលាក​ច្រមុះ ឬ​ស៊ីនុស ៖ ទោះបីជា​យ៉ាងនេះក្តី វា​ទាមទារ​ការសិក្សា​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​កាន់តែច្បាស់ អំពី​អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​ទឹកឃ្មុំ​។​
-​    ​ការ​រលាក​ស្បែក ឬ​អង្គែរ ៖ វា​មាន​ភស្តុតាង​មួយចំនួន​ដែរ ដែល​បញ្ជាក់ថា ទឹកឃ្មុំ អាច​ដោះស្រាយ​បញ្ហា​នេះ​។​
-​    ​ការវះកាត់ ៖ ទឹកឃ្មុំ អាច​ត្រូវបាន​គេ​ប្រើប្រាស់ ស្របគ្នា​ជាមួយ​នឹង​ថ្នាំ​អង់​ទី​ប្យូ​ទិក ដើម្បី​ពន្លឿន​ការ​ជាសះស្បើយ​។​
-​    ​ដំបៅ​រលួយ ៖ ទឹកឃ្មុំ អាច​ព្យាបាល​ដំបៅ​រលួយ បំបាត់​ការឈឺ​ចុកចាប់ ការ​ហើម និង​ក្លិនស្អុយ​ទៀតផង​។​
-​    ​ព្យាបាល​របួស ៖ វា​ត្រូវ​បាន​គេ​ជឿ​ថា អាច​ព្យាបាល​របួស និង​សម្លាប់​បាក់តេរី​បាន តាមរយៈ​ការ​ញ៉ាំ​ផ្ទាល់ ឬ​លាប​នៅលើ​មុខរបួស​។
​ចំណាំ ៖ អត្ថបទ​ខាងលើនេះ គ្រាន់តែ​ជា​ចំណេះដឹង សម្រាប់​បងប្អូន​ប៉ុន​នោះ ដូច្នេះ ដើម្បី​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ បងប្អូន​ត្រូវ​ពិគ្រោះ​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​៕
ប្រភព៖ www.health.com.kh

តើឃ្មុំព្រៃបង្កើតទឹកឃ្មុំដោយវិធីណា?
សត្វល្អិតប្រភេទខ្លះដែលរស់នៅលើដើមឈើ ប្រមូលសាធាតុទឹកម្យ៉ាងដែលមានផ្ទុកជាតិស្ករនឹងសារធាតុចិញ្ចឹមជាច្រើនទៀតពីដើមឈើនឹងរុក្ខជាតិ (ដើម ស្លឹក មែក សំបក)។ សត្វល្អិតទាំងនោះស៊ីសារធាតុទាំងនោះធ្វើជាអាហារ។ បន្ទាប់មកពួកវាបន្ទោបង់សារធាតុរាវដែលមានជាតិស្ករ (honeydew)នៅលើដើម ស្លឹក មែក និងសំបកឈើជាដើម។ ឃ្មុំព្រៃប្រមូលសារធាតុទាំងនោះ (honeydew) ដើម្បីផលិតចេញជាទឹកឃ្មុំព្រៃ។ 


តើទឹកឃ្មុំព្រៃនិងទឹកឃ្មុំចញ្ចឹមខុសគ្នាដូចម្តេច? 
ទឹកឃ្មុំព្រៃផលិតពីសាធាតុទឹកម្យ៉ាងដែលមានផ្ទុកជាតិស្ករនឹងសារធាតុចិញ្ចឹមជាច្រើនទៀតពីដើមឈើនឹងរុក្ខជាតិ (honeydew) វាមានជាតិស្អិត និងជាតិផ្អែម ដែលកើតចេញពីសត្វល្អិតរស់អាស្រ័យរុក្ខរស។ ទឹកឃ្មុំចញ្ចឹមផលិតចេញពីទឹកដមផ្ការបស់ផ្ការីក។ ក្នុងករណីនេះ សត្វដែលរស់នៅអាស្រ័យរុក្ខរស អាប្រមូលប្រភពជាតិផ្អែមពីដើមឈើនិងផ្កា។ 

តើសាធាតុរាវម្យ៉ាងដែលមានផ្ទុកជាតិស្ករពីសត្វល្អិត (honeydew) និង ទឹកដមផ្កា (flower nectar)ខុសគ្នាត្រង់ណាខ្លះ? 
ប្រភពទាំងពីរនេះមិនដូចគ្នាទេ។ ទោះបីយ៉ាងណាប្រភពទាំងពីរមានអត្ថប្រយោជន៍ប្រហាក់ប្រហែលគ្នា ដែលមានសារាធាតុ ដូចជា ជាតិស្ករធម្មជាតិ សារធាតុចិញ្ចឹម វីតាមីនច្រើនប្រភេទ មីនឺរល និង អាមីណូអាស៊ីត (ប្រូតេអ៊ីន)។ ឧទាហរណ៍ ទឹកឃ្មុំព្រៃផលិតឡើងពីសារធាតុជាច្រើនប្រភេទនៅលើដើមឈើ។ 

តើគេសម្គាល់ទឹកឃ្មុំព្រៃដោយវិធីណា? ជាទូរទៅ ទឹកឃ្មុំព្រៃមាន ពណ៌ក្រម៉ៅ ពណ៌ក្រហមក្រម៉ៅ ពណ៌លឿងទុំដូចមាស នឹងពណ៌ត្នោតផ្លេក។ ពេលដែលរក្សាទុកយូរទៅវាអាចមានពណ៌ប្រែទៅខ្មៅ។ ទឹកឃ្មុំព្រៃមិនងាយឡើងក្រាមឡើយ។ 



តើទឹកឃ្មុំព្រៃមានរស់ជាតិនិងក្លិនយ៉ាងដូចម្តេច?
ជាទូរទៅ នៅពេលដែលទឹកឃ្មុំព្រៃប្រែទៅជាក្រម៉ៅ វាមានក្លិនក្រអូបឈ្ងុយកាន់តែខ្លាំង។ ទឹកឃ្មុំព្រៃមានរស់ជាតិផ្អែមស្រាល។ ប្រភេទខ្លះ មានរស់ជាតិសាបលាយក្លិនឈើ ជាដើម អាស្រ័យលើប្រភេទសត្វល្អិត និង ប្រភេទឈើ ដែលវាប្រមូលរុក្ខរស់។ ឧទាហរណ៌ ទឹកឃ្មុំព្រៃ អាចមានរស់ជាតិ ហិរ ក្លិនផ្សែង ជ័រ ឬពេលខ្លះមានរស់ជាតិល្វីងតិចៗ។ 


១. សំបូរដោយសារធាតុប្រឆំាងបាក់តេរី
ទឹកឃ្មុំព្រៃមានសារធាតុប្រឆំាងជាមួយបាក់តេរីនឹងមានជាតិទឹកទៀបដែលអាចកាត់បន្ថយបាក់តេរីក្នុងទឹកឃ្មុំ។ សំខាន់ជាងនេះទៀត វាមានទឹកអុកស៊ីសែន ជាសារធាតុសម្លាប់មេរោគ ដែលវាកើតឡើងតាមធម្មជាតិ
តាមរយប្រតិកម្មរវាង សារធាតុគ្លុយកូស ជាតិស្ករ និង អង់ស៊ីមអ័រម៉ូន នៅពេលដែលពួកគេបង្កើតទឹកឃ្មុំ។ ដូច្នោះហើយទឹកឃ្មុំព្រៃមានប្រសិទ្ធិភាពព្យាបាលជំងឺរលាកបំពង់ក នឹងក្អក ហើយវាក៏ជួយឲ្យជាពីជំងឺទាំងនោះលឿនផងដែរ។ 

២. មានជាតិស្ករទៀប
ជាមធ្យម ទឹកឃ្មុំព្រៃមានកម្រិតជាតិស្ករដែលបង្កជាជម្ងឺទឹកនោមផ្អែមទៀបជាងទឹកឃ្មុំចញ្ចឹម។ ប្រសិនបើអ្នកចង់
ពិសារជាតិផ្អែមហើយមិនប៉ះពាល់ដល់សុខភាព ទឹកឃ្មុំព្រៃជាជម្រើសដ៏ល្អ។ ប៉ន្តែប្រសិនបើអ្នកមានជម្ងឺទឹក
នោមផ្អែមឬក៏ករណីដែលមិនអាចពិសារជាតិផ្អែមបាន សូមពិគ្រោះជាមួយគ្រូពេទ្យមុនបរិភោគ។

៣. មានសារធាតុបំបាត់ការឈឺចាប់
សារធាតុទឹកទៀបនិងសកម្មភាពការបាក់តេរីរបស់ទឹកឃ្មុំព្រៃ អាចព្យាបាលជម្ងឺឈឺក ដែលបណ្តាលមក
ពីមេរោគនៅនឹងបំពង់សម្លេង។ អ្នកគ្រាន់តែដាក់ទឹកឃ្មុំព្រៃមួយស្លាបព្រាបាយជាមួយទឹកតែ (ទុកឲ្យត្រជាក់
ដើម្បីកុំឲ្យខូចគុណភាពទឹកឃ្មុំ) ពិសារ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ វិធីមួយទៀត អ្នកអាចញាំទឹកឃ្មុំព្រៃមួយស្លាប
ព្រាបាយមុនញាំអាហារពេលព្រឹក វាជួយព្យាបាលជម្ងឺរលាកក្រពះបានផងដែរ។ អ្នកគួរតែញាំទឹកឃ្មុំឲ្យបាន
មួយម៉ោងមុនញាំអាហារពេលព្រឹក។  

៤. សំបូរដោយអាហារបំរុងរាងកាយ
នៅក្នុងទឹកឃ្មុំព្រៃមានវីតាមីនចំរុះមួយចំនួន ដូចជា វិតាមីន សេ  វិតាមីន ប៊ីកាំផ្លិច (មានមុខងារជួយបង្កើត
កោសិការឈាមក្រហម) វីតាមីន បេ ៦ វីតាមីន បេ៥ ជាដើម។ វាសំបូរដោយសារធាតុរ៉ែ ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វរ កាស្យូម សូដ្យូម ជាដើម។ ក្នុងទឹកឃ្មុំព្រៃ ១០០ ក្រាម មាន សារធាតុ ប៉ូតាស្យូម ៣៥០០ មីលីក្រាម។ 
៥. មានសារធាតុ (antioxidants)ប្រឆាំងជម្ងឺមហារីក
ទឹកឃ្មុំព្រៃ ដែលមានពណ៍ក្រម៉ៅបន្តិច ត្រូវបានគេរកឃើញថាមានសារធាតុប្រឆាំងនិងជម្ងឺមហារីក ជាងទឹកឃ្មុំចញ្ចឹម។ សារធាតុ antioxidants ប្រឆាំជាមួយ ជម្ងឺស្ត្រេសម៉្យាងបណ្តាលមកពីរាឌីកាល់សេរី ហើយវាកាពារកោសិការដែលរងការខួចខាតនៅក្នុងរាងកាយ។  Antioxidants ដែលមាននៅក្នុងទឹកឃ្មុំព្រៃត្រូវ បានគេជឿថាមានប្រសិទ្ធិភាពប្រឆាំងនិងជម្ងឺនឹង ធ្វើឲ្យក្មេងជាងវ័យ។ 
៦. ជំនួយកម្លាំង
ទឹកឃ្មុំព្រៃមិនត្រឹមតែសំបូរជាតិស្ករធម្មជាតិប៉ណ្ណោះទេ វាថែមទាំងផ្តល់នូវ វីតាមីននឹងសារជាតុរ៉ែជាច្រើន ដែលផ្តល់ឲ្យអ្នកពិសារមានកម្លាំងយ៉ាងឆាប់រហ័ស។
៧. ល្អសម្រាប់ស្បែក
ទឹកឃ្មុំព្រៃគឺជាម៉ាស់ធម្មជាតិ ដែលជួយបន្តឹងស្បែកមុខ និងទប់ស្កាត់កុំឲ្យមានមុនក្បាលខ្មៅ។ ប្រសិទ្ធិភាពរបស់វាបណ្តាលមកពីសារធាតុប្រឆាំងបាក់តេរីដែលវាជួយទប់ស្តាត់កុំឲ្យមានមុននៅលើផ្ទៃមុខនៅពេលដែលអ្នកប្រើប្រាស់ជាប្រចាំ។ បទពិសោធ៍នាងខ្ញុំផ្ទាល់ វាជួយបន្តឹងស្បែកមុខ និងធ្វើឲ្យស្បែកមុខទន់រលោង។ នាងខ្ញុំលាបទឹកឃ្មុំព្រៃនៅលើស្បែកមុខ រួចហើយទុកវាប្រមាណ២០នាទី ទើបលាងសំអាតវាចេញ។ 

Facebook Page

Popular Posts

Recent Posts

Visitors

Flag Counter