បើយោងតាមគណនីយហ្វែសប៊ុក របស់លោក Phang Veng An បានឲ្យដឹងទាំងស្រុងថា៖
គម្រោងសាលាជំនាន់ថ្មី (New Generation School / NGS) គឺជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងទាំង១៥ របស់ក្រសួងអប់រំនៅក្នុងបេសកកម្មកំណែទម្រង់ខ្នាតធំវិស័យអប់រំនៅកម្ពុជា។ គម្រោងដែលត្រូវចំណាយប្រាក់ជិតមួយលានដុល្លារដើម្បីចាប់ផ្តើមនេះ ផ្តោតសំខាន់ទៅលើទំនើបកម្មនៃការរៀន បង្រៀន គ្រឿងបរិក្ខារ (អោយដូចទៅនឹងប្រទេសអភិវឌ្ឍភាគច្រើន) និងអមមកជាមួយនិង ការសិក្សាពេញម៉ោង ទាំងព្រឹកនិងល្ងាច ដែលឈានទៅដល់ការលុបបំបាត់ការបង្រៀនគួរក្រៅម៉ោង ដែលជាប្រភពមួយ តែងតែធ្វើអោយមានភាពពុករលួយ និងភាពមិនស្មើគ្នាក្នុងម៉ោងសិក្សារដ្ឋ។
គំនិតខ្ញុំ ខ្ញុំគិតថា វាជារឿងដ៏អាម៉ាស់ដែលលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យមួយ ព្យាយាមបណ្តេញ និង លុបបំបាត់ចោលគម្រោងនេះពីសាលាខ្លួន ដោយសារតែហេតុផលបុគ្គល និងភាពអសកម្មខ្លះនៃគម្រោង (នេះតាមយោបល់របស់ពួកគាត់)។ បើសិនជាក្រចកវែង គេកាត់ក្រចកចោល គេមិនមែនកាត់ដៃចោលទេ ដូចគ្នា បើសិនជាមានបញ្ហា យើងដោះស្រាយបញ្ហា យើងមិនអាចទាមទារអោយលុបគម្រោងចោលនោះទេ។ គួរនិយាយបានថា ប្រទេសថៃ និងសាំងហ្គារពួរ ជាដើមបានអនុវត្តគម្រោងស្រដៀងគ្នា ហើយទទួលបានជោគជ័យ យើងនៅទើបតែចាប់ផ្តើមបែរជាមានអ្នកមកបង្អាក់ដំណើរទៅហើយ។ SAD ។ តាមផុសនិងបដា ខ្ញុំមិនបានឃើញពួកគាត់លើកហេតុផលជាក់លាក់សម្យរម្យ មានតែពាក្យថា "រើសអើង" "បែងចែកបក្សពួក" "អាណិតអ្នកចាស់ផង" ។ ពាក្យស្លោកមួយបានលើកឡើងថា បើយើងនៅស្ងៀមមិនរត់ទេ ផែនដីនឹងរត់ចោលយើង".
ចុងក្រោយ សំណូមពរអោយអ្នកលេង Facebook ទាំងអស់ កុំសុីជោរតាមគ្នាអី។ បើសិនយើងចង់រស់នៅក្នុងសង្គមដែលមានធនធានមនុស្សច្រើន អភិវឌ្ឍន៍ និងមានវិស័យអប់រំទៅមុខ យើងគួរតែរៀនទទួលយកការផ្លាស់ប្តូរ។ ហើយត្រូវចាំថា ការផ្លាស់ប្តូរតែងប៉ះគេប៉ះឯង តែសុំសំឡឹងមើលរូបភាពធំ (ការអភិវឌ្ឍធនធានមនុស្ស) ជាជាងការផ្តោតសំខាន់ទៅលើរូបភាពតូចៗ (លុយបង្រៀនគួរជាដើម ល)។ សូមអរគុណ និងសូមទោសបើសិនជាមានខុសឆ្គង!!
សូមជួយshareផងអរគុណ!!
ប្រភព៖ Facebook
0 comments:
Post a Comment