- ញ៉ាំទឹកឃ្មុំមួយស្លាបព្រាជារៀងរាល់ថ្ងៃធ្វើឲ្យស្បែកស្រស់ថ្លា ទន់ និងភ្លឺរលោង។
- លាយទឹកជាមួយទឹកឃ្មុំរួចយកមកលាបលើផ្ទៃមុខតិចៗ អាចជួយជម្រះភាពកខ្វក់ និងធ្វើឲ្យផ្ទៃមុខមានសំណើម និងពណ៌ស៊ីជម្ពូ។
-យកទឹកឃ្មុំលាបផ្ទាល់លើផ្ទៃមុខត្រង់កន្លែងមានមុន ទុករយៈពេល១០ ទៅ១៥នាទី រួចលាងជម្រះនឹងទឹកត្រជាក់។ ធ្វើបែបនេះអាចជួយឲ្យបញ្ហាមុនក្រហម និងរមាស់ អន់ថយបាន។
- ទឹកឃ្មុំជួយបំបាត់ស្លាកស្នាមបានមួយកម្រិតផងដែរ ដោយអ្នកអាចលាបវាដោយផ្ទាល់ត្រង់កន្លែងស្លាកស្នាមក្រមៅនៅលើកែងដៃ ឬជង្គង់។
- អ្នកអាចបករោមស្បែកជាមួយនឹងក្រមួនទឹកឃ្មុំ ដោយយកទឹកឃ្មុំលាយនឹងស្ករត្នោតរួចថែមទឹកក្រូចឆ្មារចូលគ្នា រួចដាក់កម្ដៅក្នុង Microwave ទុកឲ្យត្រជាក់បន្តិច ដូចនេះអ្នកអាចបករោមស្បែកបាន ដែលធ្វើឲ្យស្បែករលោង និងមានសំណើម។
- ទឹកឃ្មុំអាចបំបាត់ស្នាមមុតឡាមកោរពុកមាត់បានដោយលាបវាលើស្បែក ទុកពី១០ទៅ១៥នាទីរួចលាងជម្រះនឹងទឹកក្ដៅឧណ្ណៗ។
-លាយទឹកឃ្មុំ និងទឹកប៉ោមចូលគ្នា រួចលាបលើក្រចក និងស្បែកគល់ក្រចកជួយឲ្យក្រចករឹង ម៉្យាងទៀតអ្នកអាចលាយទឹកឃ្មុំ និងទឹក សម្រាប់ជាថ្នាំសម្លាប់មេរោគ។- អ្នកអាចបំបាត់ស្នាមក្រមៅនៅក្បែររង្វង់ភ្នែកដោយលាបទឹកឃ្មុំដោយផ្ទាល់ រួចទុកចោល២០នាទីជារៀងរាល់ថ្ងៃ វាអាចជួយឲ្យស្បែកភ្នែកទន់ភ្លឺរលោង។
- ជួយឲ្យសក់លោកអ្នកភ្លឺរលោងបែបធម្មជាតិដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារមកលាបលើសក់។
-អ្វីដែលពិសេសមួយទៀត គឺការញ៉ាំទឹកឃ្មុំអាចជួយប្រឆាំងភាពជ្រីវជ្រួញ និងពន្យារភាពចាស់៕
0 comments:
Post a Comment