ក្រុងញូវយ៉កៈ កម្មវិធីសិក្សាស្រាវជ្រាវពីសុខភាពមនុស្សមួយដែលរៀបចំដោយអ្នកឯកទេសចំណីអាហារបំប៉ន របស់លោក ម៉ៃ មេកអីុន បានរកឃើញថា ទឹកឃ្មុំគឺជាសារជាតិស្ករពីធម្មជាតិ ឬឱសថដ៏មានប្រសិទ្ធភាពមួយបែបក្នុងការសម្រកទម្ងន់ ។
តាមធម្មតាគេតែងហាមប្រាមចំពោះចំណីអាហារណាដែលមានជាតិផ្អែមខ្លាំងដូចជា បង្អែម នំប៉័ង និងនំផ្អែមផ្សេងៗទៀត ដោយថា ពពួកអាហារទាំងនេះមិនមានផលល្អចំពោះសុខភាពឡើយ។ តែសម្រាប់ជាតិផ្អែមរបស់ទឹកឃ្មុំវិញបែរមានប្រយោជន៍ ។
ការស្រាវជ្រាវថ្មីមួយបានណែនាំថា ទម្លាប់ញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយរាល់ថ្ងៃជាមួយទឹកក្តៅមុនពេលចូលគេងនោះជាវិធីជួយសម្រកទម្ងន់បាន ព្រោះជាតិផ្អែមនៃទឹកឃ្មុំ ធ្វើឲ្យរាងកាយរបស់មនុស្សទទួលបានភាពឆ្អែត និងកាត់បន្ថយចំណង់ញ៉ាំអាហារផ្អែមដទៃទៀតផងដែរ ៕ ភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment