ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០ និង២០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងផ្ទះកៀនទ្វារ ខាងមុខភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
កុមាររងគ្រោះមានឈ្មោះ ឆុំ រតនី ភេទប្រុស អាយុ១ឆ្នាំ៧ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ។
ម្តាយកុមាររងគ្រោះឈ្មោះ ជា ឡែន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា កូនរបស់គាត់បានដើរលេងពេញក្នុងផ្ទះ ហើយគាត់ដេកលេងលើគ្រែនៅមុខបន្ទប់ក្នុងផ្ទះ ស្រាប់តែឮកូនស្រែយ៉ៃ គាត់ក៏ក្រោកពីលើគ្រែក្រឡេកឃើញកូនដួលផ្កាប់មុខទៅលើធុងដាក់សម្ភារៈ ពេលនោះគាត់ក៏ទៅលើកកូនឡើងឃើញដៃកាន់ដែកកាំម៉ូតូ ពេលនោះកូនក៏បាត់មាត់ ហើយក៏នាំគ្នាយកក្មេងរងគ្រោះទៅមន្ទីរពេទ្យសម្ភព ម៉ិញ វុទ្ធីបែកចាន ទៅដល់លោកគ្រួពេទ្យពិនិត្យថា ក្មេងរងគ្រោះបានស្លាប់ទៅហើយ ក្រុមគ្រួសារក្មេងរងគ្រោះក៏យកសាកសពមកផ្ទះវិញ។
គរបាលជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក និងពិនិត្យសព ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនក្មេងរងគ្រោះ នគរបាលប៉ុស្តិ៍។
លោកគ្រូពេទ្យបានសន្និដ្ឋានថាក្មេងរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី។ សូមលោកអ្នកដែលមានកុមារតូចប្រុងប្រយ័ត្នខ្ពស់។
0 comments:
Post a Comment